បច្ចេកទេសដាំដុះដំណាំម្រះ


បច្ចេកទេសដាំដុះដំណាំម្រះ

I-លក្ខណៈ ទូទៅម្រះ គឺជាប្រភេទដំណាំបន្លែយ៉ាងសាមញ្ញដែលប្រជាជនគ្រប់គ្នាតែងតែបរិភោគជាបន្លែក្នុងជីវភាពប្រចាំថ្ងៃ។ដំណាំម្រះ ប្រជាជននិយមចូលចិត្តដាំគ្រប់រដូវ វាមានភាពងាយស្រួលក្នុងការដាំដុះព្រមទាំងាយស្រួល​ក្នុងការ លក់​​នៅលើ ទីផ្សារ ​​វាធន់ទ្រាំ​នឹង​សីតុណ្ហភាព ដែលម្រះ អាចលូតលាស់បានល្អនូវចន្លោះ ​​២៥-៣០ អង្សាសេ។ ដូច្នេះ ដើម្បីជួយដល់ ប្រជាកសិករបង្កើនទិន្នផលបន្លែ និងជួយបង្កើនសេដ្ឋកិច្ច គ្រួសារកសិករនៅតាមជនបទតាមរយៈការផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស មួយ ចំនួនដូចជា របៀបដាំដុះ ស្រោចស្រព ថែរក្សាដំណាំដោយខ្លួនឯង និងបច្ចេកទេសសាមញ្ញៗ នូវចំណេះ ដឹងទូលំទូលាយខាងផ្នែកកសិកម្ម។

II-បចេ្ចកទេសងាយៗក្នុងការដាំម្រះ

១. ការរៀបចំដី ​ភ្ជួរហាលដីអោយស្ងួត ហើយរាស់ប្រមូលយកស្មៅចេញ ភ្ជួររាស់យ៉ាងតិចឲ្យបាន ៣-៤ សារ ទទឹង ១ ,២ម៉ែត្រ បណោ្តយទៅតាមស្ថានភាពដី ចន្លោះជួរ ៨០ សង់ទីម៉ែត្រ ចន្លោះគុម្ព ៥០-៦០ សង់ទីម៉ែត្រ។

២. ការជ្រើសរើសរដូវដាំ ដុះការ ជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ប្រភេទទាំង អស់ មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហាច្រើន ដែលប្រឈមមុខដូចជា កត្តាសត្វល្អិត បាក់ តេរី វីរុស និងពពួកផ្សិត។ រដូវកាលសមស្រប សម្រាប់ដំណាំគឺរដូវរំហើយចាប់ពីខែ តុលា-វិច្ឆិកា ប្រមូលផលដល់ខែ កុម្ភៈរដូវ ប្រាំងចាប់ពីខែ ឧសភា- កក្តដា ប្រមូលផល ខែ សីហា។

៣ . ការជ្រើសរើសពូជពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក) ពូជសុទ្ធដែលមានភាគរយ ដំណុះចាប់ពី ៨៥-៩០ ភាគរយពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ពូជធន នឹង ជម្ងឺ សត្វល្អិត និង អាកាសធាតុ ។

៤. ការបណ្តុះគ្រាប់ដាស់ដំណេកៈមុនបណ្តុះត្រូវហាលថ្ងៃ១៥​ នាទី នៅពេលថ្ងៃត្រជាក់ពេលព្រឹកម៉ោង 8 ទៅ ម៉ោង 9 ព្រឹក បើពេលល្ងាច ម៉ោង 4 ល្ងាច គ្រាប់ពូជត្រូវលាងទឹកឲ្យស្អាតចំពោះគ្រាប់ពូជត្រាំទឹកក្តៅតិច ៗ ទៅតាមប្រភេទគ្រាប់ពូជផ្អាប់ នឹងក្រណាត់ ១ -២ យប់ ដើម្បីឲ្យគ្រាប់ដុះពន្លកបានល្អចំណាំ: គ្រប់មុខដំណាំទាំងអស់ត្រូវតែដាស់ដំណេក គឺមានន័យថា ត្រូវតែត្រាំទឹកក្តៅ តិចៗ ។

ក. ការបណ្តុះក្នុងកន្ទោងធ្វើកន្ទោងស្លឹកចេក ឬ ស្លឹកត្នោត ថង់បា្លស្ទិចក៏បានយកជីកំប៉ុស្ត មួយបង្គីលាយដីបី បង្គី យកដីដែល លាយរួចហើយ ដាក់ក្នុងកន្ទោងសឹ្លកចេកបន្ទាប់មកយកគ្រាប់ ចំនួន ២-៣ គ្រាប់ ដាក់ក្នុងកន្ទោងយកដីដែលមាន ជីជាតិមក រោយពីលើស្តើងៗ ដាក់ចំបើងគ្របពីលើស្រោចទឹកឲ្យជោគ រយៈពេល ៣ ថ្ងៃ បន្ទាប់មកស្រោចទឹកបន្ត ១ ថ្ងៃម្តងស្រោចទឹក ជីកំប៉ុស្ត ដើម្បីបំប៉នកូនដំណាំឲ្យដុះលូតលាស់ល្អ១០ ថ្ងៃក្រោយ ត្រូវដកកូនដំណាំចេញខ្លះ ទុកតែ ១ ដើម ១ កន្ទោង ដើម្បីឲ្យ វាថ្លោសល្អចំណាំ : ប៉េងប៉ោះ ត្រសក់ ត្រប់ ម្ទេស 

.​ ដាំផ្ទាល់ដីចំពោះរងដាំត្រូវដាក់ជីកំប៉ុស្តលាយដីដំបូក ច្របល់អោយសព្វ ទើបយកគ្រាប់ មកដាំ៖ត្រូវដាំអោយចន្លោះជួរនិងចន្លោះគុម្ពសមល្មមបន្ទាប់គ្របចំបើងពីលើដែលកាត់ខ្លីៗ ដើម្បីការពារ សំ ណើមដីក្រោយមកស្រោចទឹកអោយជោគ១ សប្តាហ៍ ស្រោចទឹកជីកំប៉ុស្តម្តងកំណត់ចំណាំ : ម្រះ ល្ពៅ ឪឡឹក... វិធីសាស្រ្ត ការពារកូនដំណាំគ្រាប់ពូជដំណាំទាំងអស់ អាចត្រាំទឹកស្លឹកស្តៅ ដែលផ្សំពីរុក្ខជាតិពុលប្រើស្បៃការពារដំណាំនូវពេលវាដុះ ពីសត្វល្អិតបាចផេះចង្រ្កានមុនពេលមុនដាំ។

៥.ងាយៗក្នុងការដាំដុះម្រះ ចន្លោះគុម្ព 50-60cmចន្លោះជួរ 80cmចន្លោះរង 50cm លើករង ទទឹង ១,២ ម៉ែត្រ បណ្តោយ តាមស្ថានភាពដី មួយរងដាំជាពីរជួរ លើករងបណ្តោយថ្ងៃទើបល្អ កាប់រណ្តៅ ដាក់ជីកំប៉ុស្ត ០,៥-១ គីឡូក្រាម ក្នុងមួយ រណ្តៅចន្លោះគុម្ពៈ ៥០-៦០ សង់ទីម៉ែត្រចន្លោះជួរ ៨០ ម៉ែត្រចន្លោះរងមួយ ទៅរងមួយទៀត គឺ ៥០សង់ទីម៉ែត្រ

III- វិធីសាស្រ្តងាយៗ ក្នុងការថែទាំដំណាំ៖

ក. ការគ្របកូនម្រះជាទូទៅការគ្របកូនម្រះជាចាំបាច់គ្រប បន្ទាប់ពីដាំ យើងគ្របកូនដំណាំការពារ កំដៅ។គេអាចប្រើស្លឹកឈើស្ងួតចំបើងក្រណាត់ 

ខ.ការជំរះស្មៅ ពូនគល់ជំរះស្មៅ កុំអោយស្មៅដណ្តើមជីជាតិជាមួយដំណាំបំបាត់ជម្រករបស់សត្វល្អិតផងដែរជ្រុំដីអោយដីធូរ ជា្របទឹកបានល្អ ក្រោយដាំ ៧ - ១០ ថ្ងៃផ្អាក់ស្រោចទឹក ១ ថ្ងៃប្រើចបចក់ ដើម្បីជំរះស្មៅធ្វើលើកទី២ នៅពេលត្រប់ជិតចេញផ្កា 

គ.ការស្រោចស្រព៖ ម្រះជាប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ហើយស្រោចទឹកមួយថ្ងៃ ពីរដងក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលម្រះចាប់ផ្តើមចេញផ្កា រហូតដល់ប្រមូលផល វាត្រូវ ការទឹក និងជីជាតិច្រើនជាងពេលដាំ។ ​

ឃ.ការរៀបចំទ្រើងឬធ្នើរជាទូទៅការដាំម្រះលើករងងាយស្រួលក្នុងការថែទាំស្រោចទឹកបោចស្មៅនិងដាក់ជី ងាយស្រួលក្នុងការថែទាំក្រោយពេលម្រះផ្លែ១សប្តាហ៍យកក្រដាស់ មកចងរុំផ្លែកុំឲ្យសត្វមកទិចផ្លែ។ ងាយស្រួលក្នុងការប្រមូល ផលIV ការធ្វើជីកំប៉ុស្ត ថ្នាំប៉ូវ និងថ្នាំពុលធម្មជាតិ​

១.​ ជីកំប៉ុស្តគោសម្ភារកាំបិត ពូថៅ ស្លឹក បង្គោលឈើ ដែកគោល លួសចបវត្ថុធាតុដើមរុក្ខជាតិបៃតងស្រស់ៗ រួមមានៈស្លឹក ទន្រ្ទាំង​ខែត្រ សណ្តែកខ្មោច សណ្តែក បាយ ស្លឹកអង្កាញ...ជាដើម។

- លាមកសត្វគ្រប់ប្រភេទរួមមានៈ លាមកគោ ក្របី ជ្រូក មាន់ ទា

ទំហំរោងធ្វើតាមលទ្ធភាព ដែលអាចរកវត្ថុធាតុដើមបានយកវត្ថុធាតុទាំង អស់កាប់អោយតូចល្អិតបន្ទាប់មកទៀត ត្រូវដាក់វត្ថុ ស្ងួតមុនដូចជា ចំបើង ស្លឹក ឈើស្ងួតបន្ទាប់មកដាក់លាមកសត្វក្រាលពីលើ ហើយស្រោចទឹកដាក់រុក្ខជាតិ ស្រស់ក្រាលម្តង​​ទៀត បន្ទាប់មកដាក់កាកសំណល់ផ្ទះបាយចុងក្រោយដាក់លាមក សត្វម្តងទៀត ក្រោយៗ ទៀតធ្វើដូចគ្នាបាន។ ឧស្សាហ៍ ស្រោចទឹកមួយសប្តាហ៍ម្តងចំពោះរដូវវស្សា តែចំពោះរដូវ ប្រាំងត្រូវស្រោចទឹក ២ ទៅ ៣ ម្តងក្នុងមួយសប្តាហ៍ ប្រសិនបើ ទឹកមិនបានគ្រប់គ្រាន់ទេវាមិនងាយរលួយទេ។ ត្រូវកាយច្របល់មួយសប្តាហ៍ម្តង ដោយទុករយៈពេល ៣ ទៅ ៦ ខែទើប ប្រើប្រាស់បាន។ របៀបប្រើប្រាស់ ការប្រើប្រាស់ជីកំប៉ុស្ត អាចដាក់ទា្រប់បាត មុនពេលដាំដំណាំ ១៨ តោនក្នុង មួយហិចតា។ ដាក់បំប៉នក៏បាន នៅពេលដំណាំលូតលាស់។

២. ជីកំប៉ុស្តទឹកសម្ភារពាងទឹក គំរប១០ គីឡូក្រាម របៀបធ្វើ កាប់ចិញ្រ្ចំរុក្ខជាតិអោយម៉ដ្ឋ ដាក់ក្នុងពាងទឹក ដាក់លាមក សត្វពីរ ខាងលើ ហើយចាក់ទឹកធម្មតាចូល គ្របអោយជិត ដាក់ក្រោមម្លប់ឈើជាការស្រាច ៧ ថ្ងៃកូរម្តង ដើម្បីអោយខ្យល់ ចេញចូល ឆាប់កាច់។រក្សាទុករយៈពេល ១៥ ថ្ងៃក្បាលត្រីរលួយអស់នៅសល់តែទឹកពណ៌ប្រផេះ មានក្លិនខ្មោះៗ សញ្ញានេះ បង្ហាញថា ទឹកជីអាចប្រើប្រាស់បាន។ការប្រើប្រាស់ ទឹកជី ២​ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ១៥ លីត្រ ប្រសិទិ្ធភាព លើបន្លែដូចជា​ ត្រប់ ត្រសក់ ប៉េងប៉ោះ ត្រកួន ស្ពៃ ...

៣. ថ្នាំប៉ូវពីរុក្ខជាតិចេកទុំ២ គីឡូកា្រមល្ហុងទុំ២ គីឡូកា្រមល្ពៅទុំ២គីឡូកា្រមខ្នុរទុំ២គីឡូកា្រមស្ករ១គីឡូកា្រមរបៀបធ្វើចិញ្ច្រំ ឬ ចិតផ្លែឈើច្របាច់អោយម៉ត់ ដាក់ក្នុងពាង ដាក់ស្ករ ចាក់ទឹកត្រាំបិទគំដំណាំម្រះត្រូវការជីច្រើនដំណាក់កាលៈការប្រើប្រាស់ជីទាំងពីរប្រភេទ មុនពេលដាំ​​​​ ដាក់ទ្រាប់បាត ប្រើជីកំប៉ុស្តគោក ១០-១៥ តោន ប៉ុន្តែបើមួយម៉ែត្រការ៉េ ប្រើ ២ គីឡូក្រាម ក្រោយដាំរយៈពេល ៧ ថ្ងៃ ប្រើជីកំប៉ុស្តទឹកលាយ ល្បាយទឹកស្មើគ្នា ៣ សប្តាហ៍ក្រោយដាំបំប៉នជីកំប៉ុស្តគោក ១០ តោន ដាក់តាមចន្លោះគុម្ពលុបដីអោយជិត ហើយស្រោច ទឹកអោយជោគចុងក្រោយប្រើកំប៉ុស្តទឹក ៧ ថ្ងៃម្តង ដើម្បីជួយអោយម្រះចេញផ្កា បានច្រើន។

VI ការគ្រប់គ្រង 

យើងអាចធ្វើស្រោមវា ដើម្បីការពារផ្លែម្រះពីសត្វល្អិតបាន​ ស្រោមម្រះ​ យើងអាចធ្វើពីរក្រដាស់​ស រឺ ក្រដាស​កាសែត​ យើងអាចធ្វើស្រោមពីរស្លឹកដូង រឺ ស្លឹកតោ្នតក៏បាន វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត ។

១. វិធីសាស្រ្តដំាដុះ ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងវង ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល ដាំចំរុះនៃរុក្ខជាតិដែលមានក្លិនឆួលខ្លាំង។

២. វិធីសាស្រ្តកំចាត់ដោយដៃវិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃប្រើសំណាញ់ អង្គប់និងអន្ទាក់ ភ្លើង។ សត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។

៣.វិធីជីវសាស្រ្ត ជាការកំចាត់សត្វល្អិត និងជម្ងឺតាមរយៈការប្រើប្រាស់ ប្រេដាទ័រ ប៉ារ៉ាស៊ីត ឬ ពួក ផ្សិតបង្ករោគ។ ពួកមានប្រយោជន៍មួយចំនួនដូចជា ពីងពាង ខ្មូតដី កន្ទុំរុយ ឪម៉ាល់ ជាដើម។

៤ វិធីសាស្រ្តកំចាត់សត្វល្អិតដោយ ថ្នាំពុលគីមី និងធម្មជាតិ

. ថ្នាំពុលគីមីការកំចាត់សត្វល្អិតដោយប្រើថ្នាំពុលគីមីមិនគួរប្រើប្រាស់វាទេ ព្រោះវាធើ្វ អោយងាប់នូវសត្វមានប្រយោជន៍ និងប៉ះពាល់ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នក ហូប ជាពិសេសនោះ ខូចបរិស្ថានមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែយើងអាចប្រើថ្នាំពុលធម្មជាតិបាន។

ខ. ថ្នាំពុលធម្មជាតិ វត្ថុធាតុផ្សំសំបកស្តៅ៣ គីឡូក្រាមរំដេង:០,៥ គីឡូក្រាមស្លឹកផ្លែស្លែង:៣ គីឡូក្រាមថ្នាំជក់០,៥ គីឡូក្រាម ម្ទេស៣ គីឡូក្រាមក្រូចឆ្មារ៥០ក្រាមទឹកនោមមនុស្ស និងសត្វ៤​លីត្ររបៀបធ្វើហាន់វត្ថុធាតុផ្សំអោយល្អិត ដាក់ក្នុងពាង ដែលមានចំណុះ ៣០០លីត្រ និងទឹកនោម ៤លីត្រ ដាក់ផ្អាប់ជាមួយគ្នាក្នុងពាងនេះ រយៈពេល ២០ ៣០ថ្ងៃ អាចប្រើប្រាស់ បាន។របៀបប្រើប្រាស់ទឹកថ្នាំ ១ លីត្រលាយទឹក ១៨ លីត្របាញ់លើរុក្ខជាតិរងការបំផ្លាញនោះ។

VII ការប្រមូលផល 

ការប្រមូលផលការប្រមូលផលម្រះមានរយៈពេលខុសគ្នាទៅតាមប្រភេទ និងពូជរបស់វា។ ម្រះ អាយុអាច ប្រមូលផល ៥០ ថ្ងៃ អាស្រ័យទៅលើការថែ ទាំ ជាពិសេសការកាត់ស្លឹកចាស់ចោលដាក់ជីបន្ថែម និងស្រោចទឹក។ ដោយ ប្រើកន្រ្តៃកាត់ ទើបមិនប៉ះពាល់ផ្លែរបៀបទុកពូជម្រះពេលម្រះផ្លែតូចៗត្រូវរកក្តិបម្រះណាដែលមានផ្លែថ្លោសល្អ ៗ ពេលម្រះ ពេញក្តិបក ប៉ុនម្រាមដៃច្រកក្នុងឡុកក្រដាស។ការច្រកថង់ប្លាស្ទិចនាំឲ្យជប់ញើសធ្វើឲ្យផ្លែម្រះប្រេះក្រឡារលួយ។ លុះដល់ផ្លែ ម្រះទុំល្មម គ្រាប់សំបុរផ្កាឈូក ទើបបេះទុកសម្រាប់ធ្វើពូជ។សូមកុំទុកឲ្យម្រះទុំពេក ព្រោះពេលដាំ សារក្រោយធ្វើឲ្យពូជក្លាយ ដោយចង្អូរក្រ ឡាម្រះទៅជាញឹកពូជមានក្រឡាញឹក ជាពូជ មិនល្អ ។ ដើម្បីសំគាល់ថាផ្លែម្រះមានគា្រប់ពណ៌ផ្កាឈូក ច្របាច់ ផ្លែមើលបើលឺសូរ ប្រោះ គឺផ្លែម្រះនោះល្មមបេះធ្វើពូជតែបើ ជ្រលច្របាច់ទៅលឺ ព្រួក ។ ផ្លែម្រះដែលបេះបានមកពុះយក គ្រាប់លាងទឹក សំដិលទុកក្នុងម្លប់ ២ ទៅ ៣ ថ្ងៃ(កុំហាលថ្ងៃក្តៅ ធ្វើអោយគ្រាប់ ស្វិតដាំលែងដុះ) រួចដេរ ថង់ក្រណាត់ច្រក សំដិលទុក ចំពោះគ្រាប់ម្រះដែលបេះភ្លាមយក មកដាំភ្លាម ក៏បានផលល្អដូច គ្រាប់ទុកបានយូរ តែកុំឲ្យហួសពី ១ ឆ្នាំ ។ 

ដកស្រង់ពី​ arnkhmer

https://www.iknow.com.kh/knowledge/detail/?knowID=7bfa32686d200c64cb46de03ac2eac0d.12756

ប្រភេទទិន្នន័យ

ប្រអប់សារប្រិយមិត្ត

0 Comments
* រាល់មតិទាំងអស់នឹងត្រូបានបង្ហាញនៅពេលដែលមានការយល់ព្រមពីអែដមីន ។
សួស្ដីបាទ ខ្ញុំបាទចិត្តដែក ហើយនេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ មើលបន្ថែម
Accept !